ចាប់​អារម្មណ៍​តែ​បុរស ​មក​មើល​បាល់​ស្ដ្រី​ម្ដង​មើល ​នរណា​ឈ្នះ​ពាន​រង្វាន់​ខ្លះ?

ប្រិយមិត្ត​បាន​ដឹង​អស់​ហើយ​ពី​អ្នក​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ផ្នែក​បុរស​របស់ FIFA ​ដោយ Messi ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៩​នេះ​។

ដោយ​ឡែក​នៅ​មាន​ផ្នែក​នារី​ទៀត ដែល​អ្នក​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​ឡើយ។ នៅ​ពេល​នេះ យើង​នឹង​បង្ហាញ​ឱ្យ​គ្រប់​គ្នា​បាន​ដឹង​ដូច​ទៅ​នឹង​ផ្នែក​បុរស​ដែរ។ អ្នក​ដែល​ឈ្នះ​ពាន​រង្វាន់​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​ផ្នែក​នារី​បាន​ទៅ​លើ​កីឡា​ការិនី Rapinoe ​របស់​អាមេរិក ​ដែល​ជួយ​ក្រុម​នេះ​ការពារ​តំណែង​ជើង​ឯក World Cup ​បាន។ ដោយ​ឡែក​គ្រូ​បង្វឹក​ល្អ​បាន​ទៅ​លើ  អ្នក​ស្រី ​Jill Ellis ​ដែល​ដឹក​នាំ​អាមេរិក​លើក​ពាន World Cup 2019 ​។

កីឡា​ការិនី​ល្អ​ទាំង​១១​នាក់​ប្រចាំ​ឆ្នាំ​រួម​មាន Sari van Veenendaal (GK), Lucy Bronze (DEF), Nilla Fischer (DEF), Kelley O’Hara (DEF), Wendie Renard (DEF), Julie Ertz (MF), Amandine Henry (MF), Rose Lavelle (MF), Marta (FW), Alex Morgan (FW) ​និង Megan Rapinoe (FW)៕ប្រភព៖ Dailymail

  • ចាប់​អារម្មណ៍​តែ​បុរស ​មក​មើល​បាល់​ស្ដ្រី​ម្ដង​មើល ​នរណា​ឈ្នះ​ពាន​រង្វាន់​ខ្លះ?