មក​ស្គាល់ ​អ្នក​ឈ្នះ​ពាន FIFA Puskas ​វ័យ​ទើប​១៨​ឆ្នាំ​ប៉ុណ្ណោះ​

ពាន​រង្វាន់​គ្រាប់​បាល់​បាល់​ល្អ FIFA Puskas ​បាន​ទៅ​លើ​កីឡាករ Daniel Zsori ​លេង​នៅ​ក្លឹប​មួយ​ក្នុង​ប្រទេស​ហុងគ្រី ​ដែល​រូបគេ​ទាត់​បាល់​បក​ចេក​យ៉ាង​ស្អាត​បញ្ចូល​ទី។

ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​នេះ ​មាន​៣​នាក់​ដណ្ដើម​គ្នា​គឺ Lionel Messi , Juan Quintero ​និង Daniel Zsori ​ខាង​លើ​នេះ​ឯង​។ ក្រោយ​ពី​ធ្វើ​ការ​បោះ​ឆ្នោត​ទៅ ​គឺ​១​គ្រាប់​នៅ​ចុង​ម៉ោង​ដែល​ធ្វើ​បាន​ដោយ Daniel ​ស៊ុត​បាន​ស្អាត​នោះ ​ជា​អ្នក​ឈ្នះ​គ្រាប់​បាល់​ដទៃ​ទៀត។ ​១​គ្រាប់​ជួយ​ក្រុម​ Debrecen ​នៅ​ចុង​ម៉ោង​នេះ ​ក៏​ជា​ប្រកួត​ដំបូង​របស់​គេ​ដែល​បាន​បង្ហាញ​ខ្លួន​ផង​ដែរ ត្រឹម​វ័យ​១៨​ឆ្នាំ។

ទទួល​បាន​ពាន​នេះ បាន​ធ្វើ​ឱ្យ​កីឡាករ​កើត​នៅ​រ៉ូម៉ានី​ខាង​លើ​សប្បាយ​ចិត្ត​ជា​ខ្លាំង ព្រោះ​ខ្លួន​មិន​ដែល​មាន​ចិត្ត​ហាន​ស្រមៃ​ថា​បាន​ឡើង​លើ​ឆាក​នេះ ទទួល​ពាន​រង្វាន់​នៅ​ចំពោះ​មុខ​កីឡាករ​កំពូល​ៗ ​និង​ថ្នាក់​ដឹក​នាំ​កម្រិត​ពិភព​លោក​ក្នុង​វិស័យ​បាល់ទាត់​នេះ​ទេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT