Ronaldo ​មិន​ទៅ​ចូល​រួម​ពិធី FIFA ​យប់មិញ ​សុខ​ចិត្ត​សម្រាក​មើល​សៀវភៅ​នៅ​ផ្ទះ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​មិន​បាន​ទៅ​ចូល​រួម​កម្មវិធី FIFA ​នៅ​យប់មិញ​ឡើយ ​ដោយ​សម្រាក​នៅ​ផ្ទះ​មើល​សៀវភៅ​ទៅ​វិញ ព្រោះ​ដឹង​ថា​ខ្លួន​មិន​មែន​ជា​អ្នក​ឈ្នះ​ពាន​នេះ​។

ក្នុង​កម្មវិធី​យប់មិញ ​អ្នក​ដែល​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាងគេ​គឺ​បាន​ទៅ​លើ​កីឡាករ​អាហ្សង់ទីន Lionel Messi ​ដែល​បាន​ជួយ​ក្រុម Barcelona ​លើក​ពាន La Liga ​និង​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។ ​កីឡាករ​មុខ​ស្រស់​នេះ ​រក​បាន​៥១​គ្រាប់​ក្នុង​ការ​ប្រកួត​៥០​ប្រកួត​នា​រដូវ​កាល​មុន​នេះ។

ដោយ​ឡែក​ដៃ​គូ​ប្រជែង Ronaldo ​នៅ​យប់មិញ​នេះ ​មិន​បាន​ទៅ​ចូល​រួម​កម្មវិធី​នេះ​ឡើយ។ រូបគេ​បាន​សម្រាក​នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ ​ហើយ​គេង​មើល​សៀវភៅ​ទៅ​វិញ។ តែ​ទោះ​ជា​មិន​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​មែន ប៉ុន្តែ Ronaldo ​ក៏​មាន​ឈ្មោះ​ជា​កីឡាករ​ល្អ​ទាំង​១១​នាក់​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT