អ្នក​ស្រី ពុធ ធីតា តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍ FIFA The Best យប់មិញ

ក្នុង​ព្រឹត្តិការណ៍ The Best FIFA Football Awards ឆ្នាំ ២០១៩ ដែល​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី​កាល​ពី​ម៉ោង​រំលង​អាធ្រាត្រា​ឈាន​ចូល​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បញ្ចប់​ទៅ​យ៉ាង​រលូន ក្រោម​ជោគជ័យ​របស់​កីឡាករ Lionel Messi។

  

ក្រឡេក​ទៅ​មើល​ការ​ចូលរួម FIFA ​បាន​កោះ​អញ្ជើញ​សមាជិក​នៃ​សហព័ន្ធ​បាល់ទាត់​តាម​តំណាង​ប្រទេស​នីមួយៗ ហើយ​សម្រាប់​កម្ពុជា​យើង​វិញ​ក៏​មាន​វត្តមាន​អ្នក​ស្រី ពុធ ធីតា ដែល​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ជំនួស​មុខ​ឲ្យ​ឯកឧត្ដម​ប្រធាន​សហព័ន្ធ​អញ្ជើញ​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​នោះ​កាល​ពី​យប់មិញ។

រំឭក​ថា​ក្នុង​ឱកាស​នេះ​ដែរ លោក​ស្រី​ក៏​បាន​ប្រើប្រាស់​នូវ​ឈុត​សំលៀកបំពាក់​និង​កាបូប​ដៃ​ដែល​ជា​រចនាបថ​របស់​ខ្មែរ​យើង ដើម្បី​ជា​ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​និង​កម្មវិធី​លំដាប់​ពិភពលោក​នេះ​ផង​ដែរ៕ ប្រភព៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT