ពេញធឹង! បេក្ខភាព​នៅ​ជម្រើស ១១ នាក់​ល្អ​បំផុត​របស់ FIFA ឆ្នាំ​នេះ

បន្ទាប់​ពី​ប្រកាស​អ្នក​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ “The Best” សហព័ន្ធ​បាល់ទាត់ FIFA ក៏​បាន​បង្ហាញ ផ្លូវការ​នូវ​ជម្រើស ១១ រូប​ល្អ​បំផុត ដែល​ក្នុង​នោះ​មាន​សមាជិក​ក្រុម​ស្តេច​ស Real Madrid ដល់​ទៅ ៤ រូប។

ត្បិត​អី Los Blancos ហាក់​មិន​សូវ​ទទួល​បាន​ផ្លែផ្កា​ខ្លាំង​នា​រដូវ​កាល​មុន ប៉ុន្តែ​កីឡាករ​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ ដូច​ជា Sergio Ramos, Marcelo, Luka Modric និង Eden Hazard (កីឡាករ​បែលហ្សិក​ជោគជ័យ​នៅ Chelsea) សុទ្ធ​សឹង​ជាប់​ឈ្មោះ​ក្នុង​ជម្រើស ១១ រូប​ល្អ​បំផុត​ទាំង​អស់។

សេសសល់​គឺ​កីឡាករ​របស់​ក្លឹប Barcelona, Juventus និង Liverpool មាន​ដូច​ជា​ Frenkie de Jong, Leo Messi, De Ligt, Cristiano Ronaldo, Alisson Becker, Virgil van Dijk និង Kylian Mbappe៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT