ការតតាំងនៅ Premier League អាចរាប់ចូលជាការប្រកួតដ៏ក្តៅគគុក មិនថាគូធំគូតូចឲ្យតែប៉ះគ្នាការវាយសម្រុករមែងតែកើតមានឥតឈប់ឈរ។ ចំណុចទាំងនេះហើយ ដែលធ្វើឲ្យកីឡាករលេងនៅតំណែងអ្នកចាំទីមិនសូវមានពេលទំនេរ ដូចលីគមួយចំនួនផ្សេងទៀតនោះទេ។
នៅលីគកំពូលអង់គ្លេសនារដូវកាល ២០១៩/២០ នេះ សម្រាប់អ្នកដែលសង្រ្គោះបាល់បានច្រើនបំផុតមានដល់ទៅ ២៩ លើក នោះគឺ Bernd Leno របស់ក្លឹបកាំភ្លើងធំ Arsenal។
ខាងក្រោមបង្ហាញពីអ្នកចាំទីសង្រ្គោះបាល់បានច្រើនបំផុតគិតត្រឹមជុំទី ៦ នៅ EPL:
- Bernd Leno (Arsenal) – ២៩ លើក
- Tim Krul (Norwich) – ២៧ លើក
- Hugo Lloris (Tottenham) – ២៥ លើក
- Aaron Ramsdale (Bournemouth) – ២៣ លើក
- Nick Pope (Burnley) – ២៣ លើក


