នាយក​ជាន់​ខ្ពស់ Barca ប្រទះ​ឃើញ​នៅ​ដី​អ៊ីតាលី សង្ស័យ​កំពុង​តាម​ចែចូវ​កីឡាករ ២ រូប

យោង​តាម​សារព័ត៌មាន Marca ​បាន​ឲ្យ​ដឹង​ថា​នាយក​ជាន់​ខ្ពស់​លោក Eric Abidal របស់​ក្លឹប FC Barcelona ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ទឹក​ដី​ប្រទេស​អ៊ីតាលី ដែល​មាន​ការ​សង្ស័យ​ថា​កំពុង​ចែចូវ​កីឡាករ Fabina Ruiz និងKalidou Koulibaly ​របស់​ក្លឹប Napoli។

ដៃ​គូ​ដ៏​សំខាន់​ទាំង​ពីរ​រូប​នេះ​ក៏​ជា​ចំណែក​ជួយ​ឲ្យ​ក្លឹប Napoli ​យក​ឈ្នះ​ទៅ​លើ Lecce នៅ​លទ្ធផល ៤-១ កាល​ពី​យប់​មិញ រុញ​ឲ្យ​ក្លឹប​ឡើង​ឈរ​នៅ​លេខ ៣ បណ្តោះ​អាសន្ន។ តាម​ពិត​ទៅ​ទាំង Kouliably និង Ruiz មាន​ដំណឹង​ល្ហិចល្ហៀង​ថា​គ្រោង​ផ្លាស់​ទៅ Camp Nou តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ប្រហែល​និយាយ​ថ្លៃ​មិន​ត្រូវ​ទើប​បន្ត​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​ដដែល។

សួរនាំ​ចចាមអារ៉ាម​នេះ អ្នកចាត់ការ​ក្លឹប​ Napoli លោក Ancelotti បាន​និយាយ​ថា៖ “ខ្ញុំ​ក៏​ស្វាគមន៍ Abidal ពេល​ឃើញ​គាត់​មក​ដល់​ទី​នេះ ប៉ុន្តែ​សម្រាប់​រឿងរ៉ាវ Fabian ​គឺ​គ្មាន​បញ្ហា​អ្វី​ទេ​សព្វថ្ងៃ​នេះ”៕

ប្រភព៖ FoxSportAsia