Icardi៖ “ខ្ញុំ​ចែក​ផ្លូវ​ពី Inter ព្រោះ​ចង់​មក​ឈ្នះ​ពាន​ជាមួយ PSG”

Paris Saint-Germain កន្លង​មក​បាន​ជោគជ័យ​លើ​លក្ខខណ្ឌ​ខ្ចី​ជើង Mauro Icardi មក​ចូលរួម​នៅ​ទឹក​ដី​បារាំង ក្រោយ​ពី​រង​រឿង​អាស្រូវ​ឥត​ឈប់ គួប​ផ្សំ​នឹង​ការ​មក​ដល់​របស់​អ្នក​ថ្មី​រួម​មាន Lukaku និង Sanchez ចេញ​ពី Old Trafford។

ជជែក​ជាមួយ​សារព័ត៌មាន បុរស​វ័យ ២៦ ឆ្នាំ​បាន​និយាយ​ម៉ាត់ៗ​ថា៖ “ខ្ញុំ​ធ្លាប់​ចាយ​ពេល ៧ ឆ្នាំ​នៅ Inter ហើយ​ក្តី​ស្រមៃ​របស់​ខ្ញុំ​គឺ​បាន​លេង​នៅ Champions League ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​កន្លង​មក​គឺ​មិន​បាន​ឈ្នះ​អ្វី​ទាល់​តែ​សោះ”។

លោក​បន្ត៖ “ខ្ញុំ​ក៏​គិត​ថា​ដល់​ពេល​ហើយ​ដែល​ខ្ញុំ​ត្រូវ​ចាកចេញ និង​ទៅ​រក​ជ័យជម្នះ​នៅ​ក្លឹប​ថ្មី ហើយ​ក៏​ជឿជាក់​លើ​ប្រព័ន្ធ​លេង​របស់ PSG ទាំង​មូល វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ផង​ដែរ”។

បញ្ជាក់​ថា Icardi ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ប្រកួត​ទល់ Strasbourg ជាមួយ​ជ័យជម្នះ ១-០ ហើយ​អំឡុង​ពេល​លេង​ទល់ Real Madrid ត្បិត​គ្មាន​វត្តមាន​គេ​ក៏​ក្លឹប​អាច​ស៊ី​ក្រុម​អេស្ប៉ាញ ៣-០ ថែម​ទៀត ដែល​វា​ជា​សញ្ញា​ជោគជ័យ​ដ៏​ធំធេង​មួយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT