Ferdinand ចេញ​មុខ​ការពារ Ole ពេញ​ទំហឹង ត្បិត United ចាញ់ West Ham ២-០

បរាជ័យ​របស់ Man Utd កាល​ពី​យប់មិញ​បាន​រំអុក​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះ​ការ​រិះគន់​កាន់​តែ​ខ្លាំង រហូត​ចង់​ទាមទារ​ឲ្យ​មាន​ការ​ដក​ចោល​តំណែង​គ្រូ​បង្វឹក​លោក Ole Gunnar Solskjaer​ទៀត​ផង។

 ប៉ុន្តែ​តាម​រយៈ​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Rio Ferdinand ​បាន​គិត​ខុស​ពី​មតិ​នោះ ហើយ​បាន​និយាយ​នៅ​លើ Instagram ថា៖ “Ole ​​ចេញ? តើ​ឲ្យ​គាត់​ចេញ​សម្រាប់​អ្វី​ទៅ? ឬ​យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​គ្រូ​បង្វឹក​រៀងរាល់​សប្តាហ៍ នេះ​ឬ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​បាន”។

លោក​បន្ត​ថា៖ “ពេល​អ្នក​ទទួល​បាន​លទ្ធផល​មិន​ល្អ អ្នក​ចង់​ធ្វើ​ការ​ផ្លាស់ប្តូរ ចុះ​ពីរ​សប្តាហ៍​មុន ខ្ញុំ​មិន​បាន​ឃើញ​នរណា​និយាយ​ចង់​ឲ្យ Ole ចាកចេញ​ទាល់​តែ​សោះ លុះ​ពីរ​សប្តាហ៍​ក្រោយ​ក៏​ស្រាប់​តែ​បែប​នេះ​ទៅ​វិញ”។

បញ្ជាក់​ថា​បើក​ឆាក​ជុំ​ដំបូង Man Utd ​បាន​យក​ឈ្នះ​ទៅ​លើ Chelsea នៅ​លទ្ធផល ៤-០ ពេល​នោះ​មាន​ការ​សាទរ​ខ្លាំង លុះ​ចូល​ប្រកួត​បន្តបន្ទាប់​បិសាច​ក្រហម​លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT