Usain Bolt ​ចង្អុល​ឈ្មោះ​កីឡាករ ៣ រូប​ដែល​អាច​ស្នង​តំណែង Ronaldo/Messi

អ្នក​រត់​ប្រណាំង​អាជីព​ Usain Bolt ​ត្រូវ​បាន​គេ​សួរនាំ​ដល់​សំណួរ​ចាក់ដោត​មួយ​ថា​តើ​ទៅ​ថ្ងៃ​មុខ​លោក​គិត​ថា​នរណា​អាច​ជំនួស​តំណែង​របស់​តារា​ឆ្នើម Ronaldo និង Messi ​បាន?

ភ្លាម​នោះ Bolt ​បាន​ឆ្លើយ​ថា៖ “សព្វថ្ងៃ​គឺ​មាន​កីឡាករ​លេចធ្លោ​ច្រើន​ណាស់ នោះ​ដូច​ជា Mbappe, Neymar និង Jadon Sancho ជា​ដើម មួយ​ផ្សេង​ទៀត​ខ្ញុំ​ក៏​មិន​អាច​រង់ចាំ​មើល​ការ​រីក​ចម្រើន​របស់ De Ligt និង De Jong ដែល​កំពុង​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​របស់​ពួក​គេ​ដែរ”។

ដោយ​ឡែក​និយាយ​ដល់​កីឡាករ​ប្រើប្រាស់​ល្បឿន​ដែល Bolt ចង់​ចាប់​ជា​ក្រុម​ប្រកួត​រត់​ចម្ងាយ ១០០ ម៉ែត្រ​ចំនួន ៤ រូប​លោក​រើស​យក​ខ្លួន​ឯង​ម្នាក់ និង Ronaldo, Mbappe ក៏​ដូច​ជា Gareth Bale ព្រោះ​អ្នក​ទាំង​នេះ​សុទ្ធ​សឹង​ជា​ជើង​ល្បឿន​ធ្លាប់​វ៉ៃ​បាន​កំណត់ត្រា​ជា​ញឹកញយ​កន្លង​មក៕ ប្រភព៖ Hindustantimes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT