Zidane ​៖ ​យប់មិញ​ជា​ប្រកួត​ល្អ​បំផុត​របស់ Real Madrid ​តាំង​ពី​ខ្ញុំ​ត្រលប់​មក​វិញ​

ការ​យក​ឈ្នះ​លើ​ក្រុម Sevilla ​១-០ ​នៅ​យប់មិញ​នេះ ​ធ្វើ​ឱ្យ​លោក Zidane ​ចាត់​ទុកថា​ជា​ប្រកួត​ល្អ​បំផុត​របស់ Real Madrid ​គិត​ចាប់​តាំង​ពី​លើក​ត្រលប់​មក​ដឹក​នាំ​ក្រុម​នេះ​។

Karim Benzema ​តែត​១​ក្បាល​បញ្ចូល​ទី​នៅ​នាទី​៦៤ ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ទទួល​បាន​៣​ពិន្ទុ ​និង​ជា​ការ​ឈ្នះ​លើក​ដំបូង​នៅ​ដី Sevilla ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ។ ជាមួយ​លទ្ធផល​គាប់​ប្រសើរ​នេះ​ដែរ ​លោក Zidane ​បាន​ចាត់​ទុក​ប្រកួត​នេះ ជា​ប្រកួត​ល្អ​បំផុត​មួយ​របស់​ក្រុម​អធិរាជ​ស ​គិត​ចាប់​តាំង​ពី​លោក​មក​ដឹក​នាំ​ក្រុម​ជា​លើក​ទី​២​។

អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ក៏​បាន​បន្ថែម​ទៀត​ថា​ក្រុម​ទាំង​មូល​រៀប​ចំ​បាន​ល្អ​សម្រាប់​ប្រកួត​ខាង​លើ ​ហើយ​ពួកគេ​បាន​បង្ហាញ​ថា​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ណាស់។ Hazard , Bale ​និង James ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា ​បើ​ទោះ​ជា​ពួកគេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT