Klopp ​មិន​ខ្លាច​រអា ចំពោះ​អ្វី​ដែល Man City ​ធ្វើ​នោះ​ទេ​

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម​ Chelsea ​២-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​មាន​កំណត់ត្រា​ឈ្នះ​១០០%​តែ​ម្ដង​គិត​ត្រឹម​សប្ដាហ៍​ទី​៦​នេះ។

បាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Klopp ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Man City ​ដល់​ទៅ​៥​ពិន្ទុ​ហើយ។ តែ​៥​ពិន្ទុ​នេះ ​ក៏​មិន​ទាន់​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​អាល្លឺម៉ង់​សប្បាយ​ចិត្ត​នៅ​ឡើយ​ដែរ ត្បិត​អី​នេះ​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​ប៉ុណ្ណោះ។ ក្នុង​ឱកាស​នេះ ​លោក​ក៏​បាន​លើក​ពី​ការ​យក​ឈ្នះ Watford ​ក្នុង​លទ្ធផល ៨-០ ​របស់​ក្រុម​លោក Pep ​ដែរ។

Klopp ​បាន​និយាយ​ថា​៖ “ប្រសិន​បើ​វា​អាច​កើត​ឡើង ​នោះ​មាន​តែ Man City ​ប៉ុណ្ណោះ។ យើង​ធ្លាប់​បរាជ័យ​នៅ​ទី​នោះ ​ម្ដង​មក​ហើយ ៥-០ ​នៅ​ពេល Mane ​បាន​កាត​ក្រហម។ លទ្ធផល​ដែល​ពួកគេ​ធ្វើ​បាន ​ខ្ញុំ​មិន​បារម្ភ​ឡើយ ​ខ្ញុំ​អាច​គេង​លក់ ព្រោះ​ក្រុម Man City ​ជា​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ ខ្ញុំ​មិន​ចង់​ផ្ដោត​តែ​លើ​២​ក្រុម​នេះ​ទេ ​ការ​ឈ្នះ​ពាន​នឹង​ត្រូវ​ដឹង​នៅ​ពេល​ចប់​រដូវ​កាល យើង​នៅ​សល់​៣២​ប្រកួត​ទៀត”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT