Benzema ​ជួយ Real Madrid ​ឈ្នះ Sevilla ​ក្នុង​ដី​ជា​លើក​ដំបូង​ក្នុង​ពេល​៤​ឆ្នាំ​

ខ្សែ​ប្រយុទ្ធ​ Karim Benzema ​បាន​ជួយ​ក្រុម​ Real Madrid ​យក​ឈ្នះ​លើ​ក្រុម Sevilla ​១-០ ​ក្នុង​ការ​ប្រកួត​លីគ La Liga ​ហើយ​វា​ក៏​ជា​ការ​ឈ្នះ​ក្នុង​ទឹក​ដី​នេះ ​លើក​ដំបូង​ក្នុង​ពេល​៤​ឆ្នាំ​ផង​ដែរ។

ក្រុម Real Madrid ​ឱ្យ​តែ​លេង​នៅ​ទឹក​ដី Sevilla ​ពិបាក​ឈ្នះ​ណាស់។ ជាក់​ស្ដែង ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​តែ​ប្រកួត​យប់មិញ​នេះ​ទេ ដែល​ពួកគេ​អាច​ទទួល​បាន​៣​ពិន្ទុ ​ដោយ​ឈ្នះ​ត្រឹម​លទ្ធផល ១-០ ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Benzema ​។ ដោយ​ឡែក​ការ​យក​បាន​៣​ពិន្ទុ​នេះ​ដែរ ក៏​បាន​បន្ថយ​សម្ពាធ​របស់ Zidane ​ដែរ ព្រោះ​អ្នក​គាំទ្រ​ចង់​ឱ្យ​លោក​ចាកចេញ​ពី​តំណែង ក្រោយ​ពី​ចាញ់​ក្រុម PSG ​៣-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ។

ជាមួយ​លទ្ធផល​ឈ្នះ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ហក់​ឡើង​លេខ​២​ក្នុង​តារាង La Liga ​ដោយ​មាន​១១​ពិន្ទុ ឆ្លង​កាត់​៥​ប្រកួត​។ ​ដោយ​ឡែក​ងាក​ទៅ​មើល​គូ​ប្រជែង​រាល់​ឆ្នាំ​វិញ Barcelona ​នៅ​លេខ​៨​៧​ពិន្ទុ ​ខណៈ​ដែល Atletico Madrid ​មាន​១០​ពិន្ទុ​នៅ​លេខ​៦៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT