Man Utd ​ចាញ់ ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ចង់​ឱ្យ Ole ​ចេញ​ពី​តំណែង​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម West Ham ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។

លទ្ធផល​បរាជ័យ​ក្នុង​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​បិសាច​ក្រហម Manchester United ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ពួកគេ​ចាប់​ផ្ដើម​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម​ដក​លោក Ole ​ចេញ​ពី​តំណែង​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ដើម​រដូវ​កាល​មិន​ល្អ។ ការ​ចង់​ឱ្យ​ដក​នេះ​ដែរ គឺ​ដើម្បី​ឱ្យ​មាន​ឱកាស​ប្រជែង​ពាន​រង្វាន់​វិញ ត្បិត​អី​ការ​ប្រកួត​ទើប​ចាប់​ផ្ដើម​បាន​៦​ប្រកួត​ប៉ុណ្ណោះ។

ទម្រង់​លេង​បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​វិភាគ​ក៏​ចាប់​ផ្ដើម​ដាក់​ការ​សង្ស័យ​ដែរ ត្បិត​អី​បិសាច​ក្រហម​ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ៗ​លេង​នោះ ​ធ្វើ​មិន​ទាន់​បាន​ល្អ​ឡើយ។ ហើយ​បើ​បណ្ដោយ​តាម​បែប​នេះ​ទៀត ​សូម្បី​ក្នុង Top6 ​ក៏​ក្រុម​មួយ​នេះ​ពិបាក​នឹង​ចូល​ខ្លួន​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT