ប្រកួតលើកពានរបស់ស្វាយរៀង ត្រូវលើកពេលមកថ្ងៃនេះដោយសារភ្លៀងធំ

ជំនួបរវាងក្រុមបាល់ទាត់វិសាខា និងភ្ញៀវ វិសាខា ត្រូវបានលើកពេលមកថ្ងៃនេះ បន្ទាប់ពីម្សិលមិញនៅវគ្គទី២មានភ្លៀងធ្លាក់ខ្លាំងពេក មិនអាចបន្តការប្រកួតទៀតបាន។ សម្រាប់កាលវិភាគថ្មី នឹងធ្វើឡើងនៅទីលាន និងពេលតំណាលគ្នា។

ក្រោយចប់វគ្គទី១ ស្នងការប្រកួតបានពន្យាពេល១៥នាទី ប៉ុន្តែភ្លៀងមិនរាំងទើបសម្រេចប្រជុំនិងទទួលបានការឯកភាពពីក្រុមទាំង២ក្នុងការលលើកមកថ្ងៃនេះ។ ចំណែកការប្រកួត ត្រូវធ្វើឡើង៩០នាទីធម្មតា។

ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះដើម្បីលើកពាន ខណៈលីគនៅសល់៤ប្រកួតទៀតនឹងចប់រដូវកាល។ បើពួកគេឈ្នះយប់មិញ មានន័យថា ក្រុមលោក Conor បានក្លាយជាជើងឯកថ្មីជំនួសណាហ្គាវ៉ើលបាត់ទៅហើយ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT