Arnold ៖ Liverpool ​នឹង​បន្ដ​ឈ្នះ ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​

Trent Alexander-Arnold ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​ហង្ស​ក្រហម ​បាន​បញ្ជាក់​ថា​គោលដៅ​របស់​ក្រុម Liverpool ​គឺ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត ដើម្បី​បង្ហាញ​អ្នក​គ្រប់​គ្នា​បាន​ឃើញ។ក្រុម Liverpool ​នៅ​យប់​នេះ ​នឹង​ត្រូវ​ប៉ះ​ក្រុម Chelsea ​ដើម្បី​ប្រកួត​ប្រជែង​យក​៣​ពិន្ទុ​បន្ថែម​ទៀត។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រុម​របស់​លោក Klopp ​កំពុង​មាន​កំណត់ត្រា​ល្អ​មិន​ទាន់​ចាញ់​ឡើយ ​ហើយ​ក៏​ដាច់​ពិន្ទុ​នៅ​កំពូល​តារាង​ផង​ដែរ។

ការ​ធ្វើ​បាន​ល្អ​នៅ​ដើម​រដូវ​កាល​នេះ​ហើយ ទើប Arnold ​បញ្ជាក់​ថា​គោលដៅ​ក្រុម​គឺ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​នា​រដូវ​កាល​នេះ​និង​ពេល​ខាង​មុខ។កីឡាករ​វ័យ​២០​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “Liverpool ​ជា​ក្រុម​ដែល​ឃ្លាន​ជ័យជម្នះ។ យើង​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត ដើម្បី​អ្នក​គាំទ្រ​របស់​យើង​។ ការ​ខិតខំ​របស់​យើង ​គឺ​ត្រូវ​តែ​ដល់​គោលដៅ ​ឈ្នះ​ពាន ​និង​ធ្វើ​ឱ្យ Liverpool ​ជា​ក្រុម​ខ្លាំង​បំផុត​លើ​លោក​នេះ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT