Lukaku ​៖ ខ្ញុំ​ចង់​បាន​គ្រូ​បង្វឹក​ដូច Conte ទើប​រីក​ចម្រើន​

ខ្សែ​ប្រយុទ្ធ Lukaku ​ចាប់​អាជីព​នៅ​ក្លឹប Inter Milan ​កាន់​តែ​ល្អ​ឡើង​ៗ​ហើយ ​ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​កាល​ពី​យប់មិញ ​ជួយ​ក្រុម​ឈ្នះ AC Milan ​២-០។ខ្សែ​ប្រយុទ្ធ​មាឌ​ធំ ​ខាង​លើ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​អ៊ីតាលី​ខាង​លើ​ក្នុង​តម្លៃ​ខ្លួន​ជាង​៧០​លាន​ផោន​ឯ​ណោះ ​ពី​ក្រុម Manchester United ។ ​ការ​ទៅ​ដល់​ក្លឹប Inter Milan ​រូបគេ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ បើ​ទោះ​ជា​មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ការ​រើសអើង​ពី​សំណាក់​អ្នក​គាំទ្រ​ក្រុម​ដទៃ​ក៏​ដោយ។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​យប់មិញ ​Lukaku ​អាច​រក​បាន​១​គ្រាប់ ​ជួយ​ក្រុម​យក​បាន​៣​ពិន្ទុ ​និង​បន្ដ​មិន​ចាញ់​ក្នុង​លីគ​ដើម​រដូវ​កាល​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ខាង​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ប្រកួត​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត ​ហើយ​ខ្ញុំ​ចង់​បាន​គ្រូ​បង្វឹក​បែប​នេះ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្ញុំ​បន្ថែម​ទៀត។ គាត់​តែងតែ​លើក​ទឹក​ចិត្ត​កីឡាករ​គ្រប់​គ្នា ​មិន​ថា​តែ​ខ្ញុំ​នោះ​ទេ។ គាត់​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT