Valverde ៖ ​ខ្ញុំ​កំពុង​បារម្ភ​ដល់​ទម្រង់​លេង​ក្រុម​ដល់​ហើយ​

ក្រុម Barcelona ​លេង​ចាញ់​ក្រុម Granada  ២-០ ​កាល​ពី​យប់មិញ​នេះ ​គឺ​ជា​កំណត់ត្រា​អន់​មួយ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល លេង​ក្រៅ​ដី​មិន​ឈ្នះ​នេះ។ជាមួយ​ការ​ស៊ុត​ចំ​គោលដៅ​តែ​១​ជើង​នេះ ​បាន​ធ្វើ​ឱ្យ​លោក Valverde ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​មាន​ក្ដី​បារម្ភ​ច្រើន។ បារម្ភ ព្រោះ​ក្រុម​មាន​ស្ថិតិ​លេង​ក្រៅ​ដី​មិន​ល្អ ជា​ពិសេស​ទម្រង់​ក្រុម​ទាំង​មូល​ដែល​លេង​មិន​ច្បាស់​លាស់​តែ​ម្ដង។

អ្នក​ចាត់ការ​រូប​នេះ  បាន​បន្ដ​ថា​ប្រកួត​នេះ ​ក្រុម Barcelona ​ពិត​ជា​មិន​សម​ឈ្នះ​មែន ព្រោះ​ពួកគេ​លេង​មិន​បាន​ល្អ​ឡើយ ជា​ពិសេស​មិន​បាន​បង្កើត​ឱកាស​នោះ​ទេ។តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Valverde ​សន្យា​ជាមួយ​អ្នក​គាំទ្រ​ថា​នឹង​កែ​ប្រែ​ក្រុម​ឱ្យ​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ​ជា​មិន​ខាន​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT