មិន​គួរ​ឱ្យ​ជឿ! Barcelona ​ចាញ់​ក្រុម Granada ​២-០ ​យប់មិញ​

វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​សោះ ដែល​ក្រុម​ខ្លាំង​ដូចជា Barcelona ​បែរ​ជា​ភ្លាត់​ចាញ់​ក្រុម​ដូច Granada ​កាល​ពី​យប់មិញ​នេះ ​ក្នុង​លទ្ធផល ២-០ ពាន​រង្វាន់ La Liga ។ក្រុម​អ្នក​មាន​បុណ្យ​បាន​ដាក់​កីឡាករ​ពេញ​ជើង​ក្នុង​ការ​ប្រកួត​យប់មិញ ដើម្បី​ធានា​បាន​៣​ពិន្ទុ។ ប៉ុន្តែ​ជាក់​ស្ដែង ពួកគេ​មិន​មាន​សំណាង​នោះ​ទេ ​បើ​ទោះ​ជា​ព្យាយាម​យ៉ាង​ណា​ក្ដី ​ហើយ​ផ្ទុយ​ទៅ​វិញ​ម្ចាស់​ផ្ទះ Granada ​ទេ ​ដែល​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​នោះ។ ​

ក្នុង​ការ​ប្រកួត​នេះ ដែរ Lionel Messi ​ក៏​មាន​វត្តមាន​ចូល​ជួយ​ក្រុម​ដែរ ប៉ុន្តែ​មិន​អាច​កែប្រែ​ការ​ប្រកួត​បាន​ឡើយ។ចាញ់​១​ប្រកួត​នេះ​ទៀត បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​មាន​កំណត់ត្រា​អាក្រក់​មួយ​ក្នុង​ការ​លេង​ក្រៅ​ដី ​កម្រ​ឈ្នះ​ណាស់។ ​ស្រប​ពេល​តំណែង​របស់​លោក Valverde ​វិញ ​ក៏​កាន់​តែ​ក្ដៅ​ដែរ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ដើម​រដូវ​កាល​នេះ​មិន​បាន​ល្អ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT