ព្រះខ័នរាជស្វាយរៀង នឹងលើកពានលីគកំពូលកម្ពុជាបើឈ្នះវិសាខាស្អែកនេះ

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងលើកពានលីគកំពូលកម្ពុជាហើយ បើសិនជាឈ្នះក្រុមខ្លាំង វិសាខា នាល្ងាចថ្ងៃស្អែកនេះ នៅទឹកដី Grand Phnom Penh វេលាម៉ោង ៦:៣០នាទី។

ក្នុងតារាងចំណាត់ថ្នាក់បច្ចុប្បន្ន ព្រះខ័នរាជនាំមុខក្រុមលេខ២ វិសាខា ដល់ទៅ៨ពិន្ទុ និង ណាហ្គាវ៉ើល ដែលនៅលេខ៣ដល់ទៅ១១ពិន្ទុ។ ដូច្នេះក្នុង៤ប្រកួតចុងក្រោយនេះ ពួកគេត្រូវការតែ ៤ពិន្ទុប៉ុណ្ណោះ។ ស្ថិតិថាអាចឈ្នះពានសម្រាប់លោក Conor ពេលនេះមានដល់ទៅ៩០%ទៅហើយ។

លើសពីនេះទៀត ក្រុមព្រះខ័នរាជស្វាយរៀង ក៏នៅមានការប្រកួតមួយទៀតគឺពានរង្វាន់សម្តេចហ៊ុនសែនដែលនឹងត្រូវប៉ះបឹងកេតនាថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ។

មកទល់ពេលនេះ គេនៅពុំទាន់ដឹងពីប្រាក់រង្វាន់លីគកំពូលកម្ពុជានៅឡើយ។ កន្លងមក CNCC ថា នឹងកើនឡើងជាងមុន ប៉ុន្តែពុំទាន់មានតួរលេខពិតប្រាកដឡើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT