Bellerin ​ចូល​លេង​ឱ្យ Arsenal ​វិញ ​ក្រោយ​ខកខាន​លេង​២៤៤​ថ្ងៃ​

ខ្សែ​ការពារ Hector Bellerin ​បាន​ចូល​លេង​សម​ជើង​ជាមួយ​ក្រុម​យុវជន U23 Arsenal ​វិញ​ហើយ ​កាល​ពី​យប់មិញ ​ក្រោយ​ពី​ខកខាន​បង្ហាញ​ខ្លួន​លើ​ទីលាន​២៤៤​ថ្ងៃ​មក​នេះ។

កីឡាករ​អេស្ប៉ាញ​រូប​នេះ ​មាន​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​គេ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ។ ក្រោយ​ពី​ចំណាយ​ពេល​២៤៤​ថ្ងៃ​មក ពេល​នេះ​ខ្សែ​ការពារ​ល្បឿន​លឿន​ចាប់​ផ្ដើម​អាច​ចូល​លេង​បាន​ហើយ ​ដោយ​ជា​ដំបូង​នេះ ​លោក Emery ​បាន​ដាក់​គេ​ឱ្យ​លេង​នៅ U23 ​សិន ដើម្បី​សម​កម្លាំង ​និង​ការ​លេង​លើ​ទីលាន​។

មិន​ត្រឹម​តែ Bellerin ​ម្នាក់​ទេ ​ខ្សែ​ការពារ ​Tierney ​ដែល​រង​របួស​យូរ​មក​ហើយ​ដែរ​នោះ ​ក៏​បាន​ចូល​លេង​នៅ​ឈុត U23 ​នេះ​ដែរ។ ​យប់មិញ ពួកគេ​លេង​បាន​៦៣​នាទី ​ក្នុង​ការ​ប្រកួត​ស្មើ​ក្រុម​ Wolves ​២-២ ។ ​លោក Emery ​រំពឹង​ថា​ខ្សែ​ការពារ​ទាំង​ពីរ​នាក់​នឹង​អាច​ចូល​លេង​បាន​វិញ​សម្រាប់​ការ​ប្រកួត​របស់​ក្រុម Arsenal ​នៅ​សប្ដាហ៍​ក្រោយ៕ប្រភព៖ Dailymail



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT