ក្រុម Barcelona តាំងពីរដូវកាលមុនមក តែងតែធ្វើមិនបានល្អឡើយក្នុងការប្រកួតក្រៅដីរបស់ពួកគេ ហេតុដូច្នេះហើយទើបលោក Valverde ដែលជាអ្នកចាត់ការក្រុមត្រូវពង្រឹងរឿងនេះឡើងវិញ។
មុនការប៉ះក្រុម Granada នៅក្រៅដីម៉ោង២រំលងអាធ្រាត្រនេះ លោក Valverde បាននិយាយថា៖ “វាអាចនិយាយបានថាជារឿងដែលយើងត្រូវដោះស្រាយ។ ការលេងក្រៅដី ទោះប៉ះក្រុមណាក៏យើងធ្វើមិនបានល្អដែរ។ ក្រុមទាំងមូលត្រូវប្រមូលអារម្មណ៍ឱ្យបានល្អដូចប្រកួតក្នុងដីដែរ ហើយខ្ញុំសង្ឃឹមថាវានឹងធ្វើបានឆាប់ៗខាងមុខ។ យើងការឈ្នះទាំងក្នុងនិងក្រៅដី ទើបយើងអាចលើកពានរង្វាន់បាន”។
ប្រកួតយប់នេះ ក្រុម Barcelona នឹងមានវត្តមានរបស់ Lionel Messi ត្រលប់ចូលជួយក្រុមវិញហើយ ក្រោយពីខកខានដោយសាររបួសច្រើនប្រកួតមក។ ក្រុមអ្នកមានបុណ្យនេះ មានកំណត់ត្រាក្រៅដី១០ប្រកួតចុងក្រោយ ឈ្នះបានតែ២ដងគត់៕ប្រភព៖ Dailymail