Areola ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ Real ​ក្រោយ Mbappe បង្ហោះ​រូប​មួយ​សន្លឹក

កន្លង​ទៅ​បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង PSG ៣-០ រូប​មួយ​សន្លឹក​នៃ​ការ​ថត Selfie រវាង Kylian Mbappe និង Areola ដែល​គ្រង​ឈុត​ Real Madrid ​បាន​ផ្ទុះ​ការ​រិះគន់​មិន​សំចៃ​មាត់​នៅ​លើ​បណ្តាញ​សង្គម។

លុះ​ចូល​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នកចាំទី​ដៃ​ទី​ពីរ​របស់​ស្តេច​ស​ Areola ​បាន​ចេញ​មុខ​បកស្រាយ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​មូល​ហើយ។ លោក​បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​ថា៖ “ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រReal Madrid ទាំង​អស់ ខ្ញុំ​ពិត​ជា​មិន​សប្បាយ​ចិត្ត​នឹង​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​នៅ​លើ​រូបថត​មួយ​សន្លឹក​នោះ​ទេ”។

លោក​បន្ត៖ “ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ដឹង​ដឹង​ថា​បេះដូង​របស់​ខ្ញុំ​បាន​ប្រគល់​ជូន​ក្លឹប Madrid ចាប់​តាំង​ពី​ថ្ងៃ​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​មក​ម្ល៉េះ ដោយ​ទាំង​ភាព​ស្ម័គ្រស្មោះ​ក៏​នៅ​ជាមួយ Real Madrid ទាំង​មូល​ផង​ដែរ ដោយ​បរាជ័យ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ក៏​ប៉ះពាល់​អារម្មណ៍​ខ្ញុំ​ដូច​គ្នា ក៏​ដូច​ជា​អារម្មណ៍​អ្នក​រាល់​គ្នា​នាម​ជា​គ្រួសារ​តែ​មួយ”។

លោក​បន្ត៖ “តាម​ពិត​ទៅ​ក្រោយ​បិទ​ការ​ប្រកួត ខ្ញុំ​គ្រាន់​តែ​មាន​ការ​ជួបជុំ​ជាមួយ​មិត្ត​រួម​ក្រុម​ចាស់​និង​មិត្តភក្តិ ព្រោះ​កន្លង​មក​យើង​មិន​ទាន់​មាន​ទាំង​ពេល​និយាយ​ពាក្យ​លា បែបណាមិញ​ខ្ញុំ​ក៏​សុំ​ធ្វើ​ការ​អភ័យទោស​ដល់​អ្នក​គាំទ្រ Real Madrid ទាំង​អស់​ដែល​មាន​អារម្មណ៍​ថា​ប៉ះពាល់ ដោយ​វា​ពុំ​មែន​ជា​គោលបំណង​អ្វី​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​សម្រេច​ភាព​ជោគជ័យ​ទាំង​អស់​គ្នា​ទៅ​ថ្ងៃ​មុខ”៕

ប្រភព៖ BeSoccer

  • Areola ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ Real ​ក្រោយ Mbappe បង្ហោះ​រូប​មួយ​សន្លឹក