Perez ​ត្រូវ​ចាយ​លុយ​ប៉ុន្មាន បើ​ចង់​ដក​ចោល Zidane ​មុន​កាល​កំណត់?

ក្លឹប Real Madrid បាន​ទទួល​រង​ការ​រិះគន់​ជា​ខ្លាំង​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើងPSG នៅ​លទ្ធផល ៣-០ រហូត​មាន​មតិ​ខ្លះ​បាន​រំអុក​ឲ្យ​ក្លឹប​ធ្វើ​ការ​ដក​ចោល​តំណែង​អ្នកចាត់ការ​របស់​លោក Zinedine Zidane ចេញ​ទៀត​ផង។

សំណួរ​សួរ​ថា​តើ​ក្លឹប​នឹង​ត្រូវ​ខាតបង់​ប៉ុន្មាន​ប្រសិន​សម្រេច​ដក​តំណែង Zidane នៅ​ពេល​ភ្លាមៗ​នេះ? ចម្លើយ​នៃ​ការ​បកស្រាយ​ពី​គេហទំព័រ SPORT ​បាន​ឲ្យ​ដឹង​ថា​វា​នឹង​ទាមទារ​ឲ្យ Real Madrid ចំណាយ​ដល់ ៨០ លាន​អឺរ៉ូ​ក្នុង​ការ​បណ្តេញ​ចោល​អ្នកចាត់ការ​សញ្ជាតិ​បារាំង​នៅ​រដូវ​កាល ២០១៩/២០ នេះ។

នោះ​ក៏​ដោយ​សារ​តែ​កុងត្រា​ដែល Zidane ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ជាមួយ​ក្លឹប​កាល​ពី​ខែ​មិនា​កន្លង​ទៅ គឺ​មាន​រយៈ​ពេល​យូរ​ដល់​ទៅ ៣ ឆ្នាំ​កន្លះ បែប​នេះ​ប្រសិន​ចង់​ដក​ចោល​មុន​កាល​កំណត់ ទំហំ​លុយ ៨០ លាន​អឺរ៉ូ​គឺ​ចាំ​បាច់ Madrid ត្រូវ​តែ​ចំណាយ​ដោយ​គ្មាន​ការ​តវ៉ា៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT