Barcelona អាច​នឹង​ក្លាយ​ជា​ក្លឹប​រក​ចំណូល​បាន​ជាង​១​ពាន់​លាន​អឺរ៉ូ​រដូវ​កាល​នេះ​

សម្រាប់​រដូវ​កាល​នេះ ​ក្លឹប Barcelona ​អាច​នឹង​ក្លាយ​ជា​ជា​ក្លឹប​រក​ចំណូល​បាន​ជា​ច្រើន​ជាង​គេ​បំផុត ​ជាង​១​ពាន់​លាន​អឺរ៉ូ ​ខណៈ​ដែល​រដូវ​កាល​មុន​ពួកគេ​រក​បាន​៩៩០​លាន​អឺរ៉ូ​។

សេចក្ដី​ប្រកាស​ពី​ក្លឹប Barcelona ​ផ្ទាល់​ការ​ពី​ម្សិលមិញ​នេះ ​បាន​បញ្ជាក់​ថា​រដូវ​កាល​មុន​ក្រុម​យក្ស​អេស្ប៉ាញ​នេះ​រក​ចំណូល​បាន​៩៩០​លាន​អឺរ៉ូ ​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​វិញ ​ពួកគេ​រំពឹង​ថា​ចំណូល​នឹង​កើត​ដល់​១,០៤​ពាន់​លាន​អឺរ៉ូ​ឯ​ណោះ។ ប្រសិន​បើ​រដូវ​កាល​នេះ​ពួកគេ​ធ្វើ​បាន​មែន នោះ​ក្លឹប​ជា​ក្លឹប​បាល់ទាត់​ដំបូង​គេ​ដែល​រក​ចំណូល​បាន​លើស​១​ពាន់​លាន​អឺរ៉ូ​ហើយ​ក្នុង​១​រដូវ​កាល។

ចំណូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នេះ ​រក​បាន​ពី​ការ​លក់​សំបុត្រ ​និង​ប្រាក់​រង្វាន់​នានា ដែល​ក្រុម​ចូល​លេង​។ មួយ​ចំណែក​ធំ​ទៀត គឺ​បាន​ពី Sponsor ​នានា ​ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​មួយ​ឆ្នាំ​ៗ។ យ៉ាងណាមិញ ​ទន្ទឹម​នឹង​ការ​រក​ចំណូល​បាន​យ៉ាង​ច្រើន​នេះ​ដែរ ​ក្លឹប​ក៏​មាន​ចំណាយ​ច្រើន​ណាស់​ដែរ។ ​រដូវ​កាល​នេះ ​ពួកគេ​ព្យាករណ៍​ថា​អាច​នឹង​ចំណាយ​ដល់​ទៅ​១​ពាន់​លាន​អឺរ៉ូ​ឯ​ណោះ ​ដើម្បី​ទ្រទ្រង់​ក្លឹប។ ដូច្នេះ​ហើយ បើ​ធៀប​ប្រាក់​ចំណូល​រក​បាន ​និង​ប្រាក់​ចំណាយ ​គឺ​ក្រុម​Barcelona ​នៅ​តែ​រក​មិន​បាន​ប្រាក់​ចំណេញ​ច្រើន​ខ្លាំង​នោះ​ទេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT