គ្រូ Arsenal ​៖ ​យុវជន​យើង សក្ដិសម​នឹង​ទទួល​បាន​ឱកាស​លេង​

ក្រុម​ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម ​Eintracht Frankfurt ​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ការ​ប្រកួត​បើក​ឆាក Europa League ​របស់​គេ​នា​រដូវ​កាល​ថ្មី​នេះ​។

សម្រាប់​ការ​ប្រកួត​យប់មិញ​នេះ ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ដាក់​យុវជន​លេង​ច្រើន ​ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បង្ហាញ​សមត្ថភាព។ ជាក់​ស្ដែង ​យុវជន​កាំភ្លើង​ធំ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន ដោយ​អាច​ទម្លាយ​សំណាញ់​ទី​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ នៅ​ទឹក​ដី​ក្រុម​អាល្លឺម៉ង់។

លោក Emery ​បាន​​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ទម្រង់​លេង​របស់​ពួកគេ​យប់​មិញ​ពិត​ជា​ល្អ ​ហើយ​សក្ដិសម​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​នេះ។ Saka ​បញ្ចប់​ទី​បាន​ល្អ​ គាត់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​ជាមួយ​ភាព​ជឿ​ជាក់ ខ្ញុំ​គិត​ថា​គាត់​នឹង​មាន​អនាគត​ល្អ​មិន​ខាន”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT