អ្នកចាំទី Loris Karius បានបង្កកំហុសជាថ្មី ធ្វើឱ្យក្រុម Besiktas បរាជ័យក្រោមថ្វីជើងក្រុម Slovan Bratislava ក្នុងលទ្ធផល ៤-២ នៅប្រកួតបើកឆាក Europa League យប់មិញ។
Karius ចាប់ផ្ដើមស្អុយឈ្មោះខ្លាំង ក្រោយពីបង្កើតកំហុស២គ្រាប់ ធ្វើឱ្យក្រុម Liverpool ចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។ ក្រោយពីព្រឹត្តិការណ៍នោះមក រូបគេត្រូវបានក្រុម Liverpool ឱ្យក្លឹប Besiktas ខ្ចីជើង២រដូវកាល ហើយរយៈពេលកន្លងមកនេះ កីឡាករអាល្លឺម៉ង់នៅតែបង្កកំហុសឆ្គងដដែល។
ជាក់ស្ដែងនៅយប់មិញនេះ រូបគេបានឡើងទៅហួសតំបន់គ្រោះថ្នាក់ និងរំខានដល់ខ្សែការពារខ្លួនឯង រហូតដល់មានឱកាសឱ្យក្រុមដៃគូក្រុម Slovan រកគ្រាប់បាល់បានយ៉ាងស្រួល។ ការធ្វេសប្រហែសនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តនោះទេ ព្រោះវាជារឿងដែលកើតឡើងហើយ កើតឡើងទៀត ដោយអ្នកចាំទីរូបនេះមិនព្រមកែខ្លួន និងយកចិត្តទុកដាក់សោះ៕ប្រភព៖ Dailymail

https://twitter.com/btsportfootball/status/1174766898296365057



