ឃើញ​យុវជន​ពីរ​រូប​នេះ​ល្អ Chelsea ដុតដៃដុតជើង​ចង់​ឲ្យ​បន្ត​កុងត្រា​ថ្មី

យោង​តាម​របាយការណ៍​ពី Fabrizio Romano ​បាន​បញ្ជាក់​ថា​ក្លឹប Chelsea កំពុង​ដុតដៃដុតជើង​ខ្លាំង​លើ​ការ​ដាក់​សំណើ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ខ្សែ​ប្រយុទ្ធ Tammy Abraham ដល់​ឆ្នាំ ២០២៤ និង​ខ្សែ​ការពារ Fikayo Tomori។

កន្លង​ទៅ Abraham ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​តាម​រយៈ​ការ​ស៊ុត​លើស​ពី​ពីរ​គ្រាប់​ក្នុង ៣ ប្រកួត​ជាប់​គ្នា​ផ្តួល​កំណត់ត្រា​ចាស់​របស់ Cristiano Ronaldo និង Wayne Rooney។ ចំណែក​ឯ​ខ្សែ​ការពារ​ Tomori ជា​អ្នក​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ទល់​ការ​ប្រកួត​រវាង Wolves។

សព្វថ្ងៃ​ក្លឹប​បាន​ស្នើ​បើក​ការ​ចរចា​រវាង​កីឡាករ​ទាំង​ពីរ​ហើយ ដោយ​តាម​ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​ខាង​សាមី​ខ្លួន​ទាំង​ពីរ​ក៏​ព្រមព្រៀង​ចរចា​ជាមួយ​នឹង​ក្លឹប​ផង​ដែរ បែប​នេះ​ចំពោះ​ទំហំ​ប្រាក់​ពលកម្ម​អាច​មាន​ការ​កើន​ឡើង​កម្រិត​ណា យើង​នឹង​ចុះ​ផ្សាយ​នៅ​ពេល​បន្ទាប់​ទៀត៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT