Tuchel៖ “អវត្តមាន Neymar និង Mbappe ជា​មូលហេតុ​ជួយ​ឲ្យ PSG ឈ្នះ R.Madrid”

ត្បិត​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ដល់​ទៅ ៣ រូប​មាន Neymar, Mbappe និង Edinson Cavani ក៏​ទី​បញ្ចប់ Paris នៅ​តែ​អាច​យក​ឈ្នះ​នៅ​ប្រកួត​ជុំ​ដំបូង ហើយ​ជោកជាំ​ដល់​ទៅ​ ៣ គ្រាប់​ទៀត​ផង។

ក្រោយ​បិទ​ការ​ប្រកួត​ទល់​ក្លឹប Real Madrid អ្នកចាត់ការ​លោក Thomas Tuchel បាន​និយាយ​ថា៖ “ប្រហែល​ជា​អវត្តមាន​នៃ Cavani, Neymar និង Mbappe បាន​ជួយ​ឲ្យ​ក្រុម​ទទួល​ជ័យជម្នះ ​មួយ​ផ្សេង​ទៀត​គឺ​សម្ពាធ​ដែល​យើង​ទទួល​បាន​ទាប ព្រោះ​នរណាៗ​ក៏​មិន​ជឿ​ដែរ​ថា​យើង​អាច​ឈ្នះ​បាន​ដោយ​របៀប​ណា​ពេល​គ្មាន​កីឡាករ​ទាំង​បី​រូប​នោះ”។

លោក​សង្កត់​ធ្ងន់​ថា៖ “វា​ពិត​ជា​អាច​ជួយ​ឲ្យ​បាន​ផ្លែផ្កា​មែន ពោល​គឺ​កាត់​បន្ថយ​មិន​ឲ្យ​យើង​រង​សម្ពាធ​ខ្លាំង​នោះ​ទេ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT