មើល​ស្ថិតិ​នេះ បាន​ដឹង​ Perez ខុស​ធ្ងន់​ដែល​លក់ Navas ហើយ​អង្គុយ​ក្រសោប​ Courtois

Thibaut Courtois និង Keylor Navas គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​ការ​ប្រកួត​រវាង​ក្លឹប​យក្ស​បារាំង​និង​អេស្ប៉ាញ​កាល​ពី​យប់មិញ។ ដោយ​អ្នក​គាំទ្រ​ចង់​ដឹង​ចង់​ឃើញ​ច្បាស់​ភ្នែក​ថា​តើ​អ្នក​ទាំង​ពីរ​មួយ​ណា​មាន​សមត្ថភាព​ពិត​ប្រាកដ​អាច​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​ទទួល​ជ័យជម្នះ។

ជា​លទ្ធផល​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពីរ​លើក​របស់ Keylor Navas នៅ​ក្លឹប​បារាំង​គឺ​រូប​គេ​អាច​សង្រ្គោះ​បាល់ Clean Sheets ​បាន​ចំនួន ២ ដង ផ្ទុយ​ទៅ​វិញ​ទៅ​មើល Courtois កីឡាករ​តម្លៃ​រាប់​លាន​ដែល Madrid ហ៊ាន​ជះ​លុយ​នាំ​ចេញ​ពី Chelsea ​គឺ​មិន​ទាន់​សង្រ្គោះ​បាល់ Clean Sheets ណា​មួយ​ដោយ​ទទួល​ជោគជ័យ​នោះ​ទេ​រាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

ជា​លទ្ធផល​មាន​ការ​រិះគន់​ពេញ​បណ្តាញ​សង្គម​ក្រោម​ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​គាំទ្រ​លើក​ឡើង​ត​គ្នា Real Madrid ​បាន​លក់​កីឡាករ​ខុស ហើយ​មក​ឱប​ក្រសោប​កីឡាករ​ដែល​គ្មាន​សមត្ថភាព​នៅ​ក្នុង​ក្រុម៕ ប្រភព៖ AF