Thomas Muller ឈោង​បាន​កំណត់ត្រា​ខ្ពស់​ដាច់​គេ​មួយ​ប្រចាំ​ក្លឹប Bayern Munich

Bayern Munich ​បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Crvena Zvezda នៅ​លទ្ធផល ៣-០ កាល​ពី​យប់មិញ។ ក្នុង​នោះ​ជា​គ្រាប់​បាល់​សម្រេច​បាន​ដោយ​កីឡាករ Kingsley Coman, Robert Lewandowski និង Thomas Muller ជា​បាល់​ចុង​ម៉ោង​នាទី ៩០+១។

យ៉ាងណាមិញ​ក្រៅ​ពី​ការ​ស៊ុត​បញ្ចូល​ទី កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ដែល​កីឡាករ​កាន់​ឆ្នាំ Muller សម្រេច​បាន ​គឺ​ការ​បង្ហាញ​ខ្លួន​សរុប​ចំនួន ១០៦ ប្រកួត​នៅ UEFA Champions Legaue ដែល​នេះ​ជា​កំណត់ត្រា​កីឡាករ​របស់ Bayern លេច​មុខ​នៅ​ពាន​រង្វាន់​អឺរ៉ុប​ច្រើន​បំផុត។

Muller ​បាន​យក​ឈ្នះ​លើ​អ្នក​រក្សា​កំណត់ត្រា​ចាស់​ជា​អតីត​កីឡាករ​លោក Philipp Lahm មាន ១០៥ លើក និង​អ្នកចាំទី Oliver Kanh មាន ១០៣ លើក៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT