Casemiro៖ Real Madrid ​លេង​មិន​ល្អ ​តែ​យើង​នឹង​ខ្លាំង​លើស​ដើម​វិញ​

ខ្សែ​បម្រើ​ Casemiro ​ថា​បច្ចុប្បន្ន​នេះ​ក្រុម Real Madrid ​ពិត​ជា​មាន​ទម្រង់​លេង​មិន​ល្អ​មែន ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​បទ​ពិសោធ​ហើយ​ក្រុម​នឹង​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​មិន​ខាន។

ក្រុម​ខ្លាំង​អេស្ប៉ាញ ទើប​ស្ពឹក​មុខ​ក្រោម​ថ្វី​ជើង PSG ​៣-០ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល ពាន​រង្វាន់ UEFA Champions League ​។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​លេង​មិន​ល្អ​សោះ ​ដោយ​កីឡាករ​ទាំង​អស់​លេង​មិន​យល់​ចិត្ត​គ្នា​ឡើយ ​ដែល​បណ្ដាល​ឱ្យ​ក្រុម PSG ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​Casemiro ​ខ្សែ​បម្រើ​ម្នាក់​របស់​ក្រុម Real Madrid ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “រឿង​ពិត ​យើង​លេង​មិន​ល្អ។ PSG ​បាន​គ្រប់​គ្រង​ការ​ប្រកួត​នេះ ​ហើយ​យើង​ដឹង​ថា​មក​លេង​នៅ​បារាំង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ យើង​នឹង​បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​ទៀត ​ហើយ​ត្រលប់​មក​វិញ​ជាមួយ​ភាព​ខ្លាំងក្លា​ជា​ថ្មី”៕ប្រភព៖ MARCA

  • Casemiro៖ Real Madrid ​លេង​មិន​ល្អ ​តែ​យើង​នឹង​ខ្លាំង​លើស​ដើម​វិញ​