លោក Pochettino អ្នកចាត់ការក្រុម Spurs បាននិយាយថាការលេងបានត្រឹមស្មើក្រុម Olympiacos ២-២ គឺជារឿងគួរឱ្យស្ដាយបំផុត។
ក្រុម Spurs បើកការនាំមុខក្រុម Olympiacos ២-០ ទៅហើយ ប៉ុន្តែបែរជាភ្លាត់ឱ្យក្រុមជើងខ្លាំងក្រិកតាមបានស្មើវិញ សម្រាប់ការប្រកួតបើកឆាក UEFA Champions League នេះ។ ការចែកគ្នាម្នាក់១ពិន្ទុនេះហើយ ធ្វើឱ្យលោក Pochettino មិនសប្បាយចិត្តឡើយ។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បាននិយាយថាប្រកួតនេះក្រុមខ្លួនគួរតែបាន៣ពិន្ទុ ត្បិតអីលោករំពឹងខ្ពស់លើប្រកួតនេះ ហើយក្រុមទាំងមូលក៏ដូចគ្នា។
Spurs ជាក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រកាលពី UEFA Champions League រដូវកាលមុន។ សម្រាប់រដូវកាលនេះ ក្រុមមាន់ខ្នាយមាសក៏មានបំណងធ្វើយ៉ាងណាឱ្យល្អបំផុតដូចឆ្នាំមុនដែរ ដោយលោក Pochettino បានទិញចូលកីឡាករថ្មីមួយចំនួនមករួមក្រុម៕ប្រភព៖ Dailymail