ខ្លាំង​មែន! AT Madrid ​វាយ​បក​រហូត​ទាល់​តែ​ស្មើ Juventus ​២-២ វិញ​យប់មិញ​

ក្រុម Atletico Madrid ​បាន​វាយ​បក​រហូត​តាម​បាន​ស្មើ​វិញ ២-២ ​ជាមួយ​ក្រុម​ Juventus ​ក្នុង​ការ​ប្រកួត UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​នេះ​ Juventus ​ជា​អ្នក​នាំ​មុខ​បាន​មុន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ គឺ​ធ្វើ​បាន​ដោយ Cuadrado ​នាទី​៤៨ ​និង Matuidi ​នាទី​៦៥។ ​ប៉ុន្តែ​ការ​នាំ​មុខ​នេះ ​មិន​អាច​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​នោះ​ទេ ពោល​គឺ​ត្រឹម​នាទី​៧០ Savic ​ក៏​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម AT Madrid ​វិញ ​មុន​ពេល Herrera ​ថែម​បាន​គ្រាប់​តាម​ស្មើ​នៅ​នាទី​៩០ ។ ចប់​ការ​ប្រកួត ​ក្រុម​យក្ស​ទាំង​ពីរ​នេះ ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ។

លោក Sarri ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​ត្រូវ​បាន​៣​ពិន្ទុ​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​បាត់​វា​ទៅ​វិញ។ យើង​ត្រូវ​រៀន​ដើម្បី​ធ្វើ​យ៉ាង​ណា រក្សា​លទ្ធផល​ឱ្យ​បាន​នៅ​ពេល​នាំ​មុខ​គេ។ មួយ​វិញ​ទៀត ​យើង​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​របៀប​លេង​ការពារ​បាល់​ Set Play ​”៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT