គ្រូ​បង្វឹក​អង់គ្លេស ​ជឿ​ថា​ក្រុម​របស់​ខ្លួន​អាច​លើក​ពាន World Cup ​បាន​ឆ្នាំ​នេះ​

លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ជឿ​ជាក់​ថា​កូន​ក្រុម​របស់​ខ្លួន​អាច​នឹង​យក​បាន​រង្វាន់ FIFA World Cup 2018 ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​បាន។

ខ្សែ​ប្រយុទ្ធ​ Harry Kane បាន​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឈ្នះ​ប៉ាណាម៉ា ៦-១ ក្នុង​ប្រកួត​ទី​២បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​បែលហ្សិក។ ​ជ័យ​ជម្នះ​ធំ​ក្នុង​ប្រវត្តិ​អង់គ្លេស​នេះ​ដែរ ​ត្រូវ​បាន​លោក Gareth ​ដែល​ជា​គ្រូ​បង្វឹក​ផ្ទាល់​គិត​ថា​ឆ្នាំ​នេះ ​ជា​ឆ្នាំ​សមរម្យ​បំផុត​សម្រាប់​អង់គ្លេស​ក្នុង​ការ​យក​ពាន World Cup ។

បុរស​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា៖ “ពួកគេ​កំពុង​តែ​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ។ គ្រប់​គ្នា​នឹង​និយាយ​អំពី​អាល្លឺម៉ង់ និង​ប្រេស៊ីល ​ដែល​ស៊ុត​ឈ្នះ​ចុង​ម៉ោង ប៉ុន្តែ​យើង​បាន​ធ្វើ​មុន​ពួកគេ​ទៅ​ទៀត​លើ​ក្រុម​ទុយណេស៊ី។ យើង​បាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​បាន​ឃើញ​រួច​ទៅ​ហើយ ​ថា​អង់គ្លេស​ឆ្នាំ​នេះ​ជា​ក្រុម​មួយ​ដែល​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន”។

ចំពោះ​រឿង​យក​ពាន​រង្វាន់​នៅ​ឆ្នាំ​នេះ​វិញ ​ Gareth ​ក៏​រំពឹង​ថា​នឹង​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​ដែរ។ បើ​ទោះ​ជា​ការ​ប្រកួត​នៅ​សល់​ច្រើន​មែន ប៉ុន្តែ​ក្រុម​តោ​កំណាច​ក៏​មិន​ខ្លាច​ក្រុម​ណា​ទៀត​ដែរ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT