Benz , Bale ​និង Hazard ​អាច​លេង​ជុំ​គ្នា​១១​នាក់​ដំបូង​ប៉ះ PSG ​យប់​នេះ

ក្រុម Real Madrid ​អាច​នឹង​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​៣​នាក់​នៅ​​តំបន់​ប្រយុទ្ធ​ខាង​លើ​បាន​ហើយ​គឺ Karim Benzema , Gareth Bale ​និង Hazard ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម PSG ​នៅ​រាត្រី​នេះ ​ពាន UEFA Champions League ។

Zidane ​បាន​បញ្ជាក់​ច្បាស់​ថា Hazard ​ជា​សះស្បើយ​១០០%​អាច​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​បាន​ហើយ។ ដូច្នេះ​ទម្រង់​ប្រយុទ្ធ​៣​នាក់​នៅ​ខាង​លើ ​ក៏​អាច​ដាក់​លេង​បាន​ដែរ គឺ Bale , Benzema ​និង Hazard ​លេង​ប្រយុទ្ធ​រួម​គ្នា។ តែ​អ្វី​ដែល​នៅ​តែ​កង្វល់​នោះ​គឺ​តំបន់​បម្រើ​និង​ការពារ​របស់ Real Madrid ​មាន​របួស​ច្រើន។ តួយ៉ាង Luka Modric ​កីឡាករ​សំខាន់​ក្នុង​ក្រុម​បាន​រង​របួស​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ។ ខណៈ​ដែល​ការពារ​វិញ Marcelo ​របួស ​និង Nacho , Ramos ​ជាប់​បម្រាម ​ដូច្នេះ​តំបន់​នេះ​នឹង​ប្រើ​ប្រាស់​កីឡាករ​ទើប​ទិញ​ចូល​ទាំង​ស្រង់។

យ៉ាងណាមិញ ​បើ​មើល​ទៅ​ក្រុម PSG ​វិញ ​ក៏​មិន​មាន​កីឡាករ​សំខាន់​ដល់​ទៅ​៣​នាក់​ដែរ។ Neymar ​និង Mbappe ​ច្បាស់​ហើយ​គឺ​មិន​អាច​ចូល​លេង​បាន​ឡើយ ព្រោះ Neymar ​ជាប់​បម្រាម ​និង Mbappe ​របួស។ ស្រប​ពេល Cavani ​ឯ​ណោះ ​ក៏​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​ដែរ ដោយ​របួស​ដូច​គ្នា។ ដូច្នេះ​តំបន់​ប្រយុទ្ធ PSG ​ក៏​ប្រើ​ប្រាស់​កីឡាករ​ចំណូល​ថ្មី​ដែរ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT