Ronaldo ​ចង់​ឈ្នះ Ballon d’Or ​ឱ្យ​បាន​ច្រើន ​ជា​ពិសេស​លើស Messi ​

Cristiano Ronaldo ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​​ឱ្យ​បាន​៨​ពាន​រង្វាន់ ​ដើម្បី​ឱ្យ​ខ្លួន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

Ronaldo ​មាន​ពាន Ballon d’Or ​៥​ស្មើ​ជាមួយ​ដៃ​គូ​ប្រជែង Lionel Messi ​ដែរ។ ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​បង្ហើប​ថា​គម្រោង​របស់​លោក​គឺ​ចង់​ឈ្នះ​ពាន Ballon d’Or ​ឱ្យ​បាន​៨​ពាន ​ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ​ហើយ​អ្វី​ដែល​កាន់​តែ​ចង់​ថែម​ទៀត​នោះ​គឺ​ឈ្នះ​ឱ្យ​បាន​ច្រើន​ជាង Messi ​។

“Messi ​ជា​កីឡាករ​អស្ចារ្យ​ណាស់ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​ខ្ញុំ​អាច​ឈ្នះ​បាន​៦ ៧ ​ឬ​៨  នោះ​ខ្ញុំ​នឹង​អាច​នៅ​លើ​គេ​ជា​មិន​ខាន។ Ballon d’Or ​ជា​ពាន​រង្វាន់​កិត្តិយស​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ​ខ្ញុំ​ស្រលាញ់​វា ​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ទទួល​បាន​វា។ ទំនាក់ទំនង​ខ្ញុំ​និង​គាត់ ​យើង​មិន​មែន​ជា​មិត្ត​នៅ​ស្រុក​ជាមួយ​គ្នា​មែន ប៉ុន្តែ​យើង​បាន​ប្រកួត​ប្រជែង​គ្នា​១៥​ឆ្នាំ​មក​ហើយ”។ សម្ដី Ronaldo ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT