Liverpool ​ចាប់​ផ្ដើម UCL ​ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Napoli ​

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Napoli ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​បើក​ឆាក UEFA Champions League ​កាល​ពី​យប់មិញ​នេះ។

នៅ​ឆ្នាំ​មុន ​ក្រុម Napoli ​នេះ​ក៏​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម Liverpool ​ដែរ ​ហើយ​ក្នុង​ដី​ពួកគេ​ក៏​យក​ឈ្នះ​បាន ដូច​រដូវ​កាល​នេះ​ដែរ។ ដោយ​គ្រាន់​តែ​ឆ្នាំ​មុន ​ឈ្នះ ១-០ ​ហើយ​ឆ្នាំ​នេះ​បន្ដ​ឈ្នះ ២-០ ​វិញ​ម្ដង។ ​២​គ្រាប់​នៅ​ឆ្នាំ​នេះ ​គឺ​កើត​ឡើង​ដោយ Mertens ​ប៉េណាល់ទី​នាទី​៨២ ​និង​១​គ្រាប់​ទៀត​ជា​កំហុស​របស់ Van Dijk ​ធ្វើ​ឱ្យ Llorenteឆក់​យក​បាល់​បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៩០+២។

លោក Klopp ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ​ថា Liverpool ​បរាជ័យ​នេះ​មិន​អាក្រក់​មើល​នោះ​ទេ។ គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឃើញ​ពី​អ្វី​ដែល​ក្រុម​ហង្ស​ក្រហម​បាន​ធ្វើ​សម្រាប់​ការ​ប្រកួត​នេះ ហើយ​ក៏​មិន​អាច​បន្ទោស​លើ​ការ​កាត់​សេចក្ដី​របស់ VAR ​ដែរ។ ​លោក​ទទួល​ស្គាល់​ជាមួយ​លទ្ធផល​បរាជ័យ​ប្រកួត​ដំបូង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT