Pep ​បញ្ជាក់​ពី​ការ​ខកខាន​រយៈ​ពេល​យូរ​របស់​តារា​ឆ្នើម​មួយ​រូប មុន​ប៉ះ Shakhtar

មុន​ឈាន​ដល់​ការ​ប្រកួត​ទល់​ក្លឹប Shakhtar Donets នៅ​រាត្រី​នេះ អ្នកចាត់ការ​លោក Pep Guardiola របស់​ក្លឹប Manchester City ក៏​ឆ្លៀត​បង្ហើប​ជុំវិញ​បញ្ហា​របួស​របស់​ខ្សែ​ការពារ John Stones។

Pep បាន​សង្កត់​ធ្ងន់​ថា៖ “អាច​ថា​មួយ​ខែ ឬ ៤ ទៅ ៤ សប្ដាហ៍​សម្រាប់​ការ​ខកខាន​របស់ Stones”។ ខ្សែ​ការពារ​ដ៏​សំខាន់​នេះ បាន​រង​បញ្ហា​របួស​អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។​

បញ្ជាក់​ថា​ប្រព័ន្ធ​ការពារ​របស់ City នៅ​យប់​នេះ អាច​នឹង​ចុះ​ថមថយ​ខុស​ពី​ពេល​មុន ពោល​គឺ​មិន​ថា​ Aymeric Laporte ក៏​រង​បញ្ហា​របួស​ដូច​គ្នា ហើយ​ Vincent Kompany ក៏​បាន​ចាកចេញ​តាំង​ពី​ចុង​រដូវ​កាល​ចាស់​ថែម​ទៀត បែប​នេះ​ការ​ដែល​ត្រូវ​ខកខាន Stones ម្នាក់​ទៀត​នោះ វា​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​សម្រាប់​ការ​តតាំង​នៅ​ UCL៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT