ជម្លោះ​ផ្ទៃ​ក្នុង រុញ​ច្រាន​ឲ្យ​តារា​ឆ្នើម Liverpool ម្នាក់ ចង់​ផ្លាស់​ចូល​ក្លឹប Real Madrid

តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Sadio Mane ​បាន​មាន​ការ​ខឹងសម្បា​ជាមួយ​នឹង​ Mohamed Salah ជា​ខ្លាំង ចំពោះ​សកម្មភាព​នៃ​ការ​លេង​មិន​យល់​ចិត្ត​គ្នា​ដែល​កីឡាករ​អេហ្សីប​ពុំ​ព្រម​បញ្ជូន​បាល់​ឲ្យ​ខ្លួន​នៅ​ការ​ប្រកួត​ទល់ Burnley។

ជុំវិញ​មូលហេតុ​នេះ​ហើយ​បាន​រំអុក​ចិត្ត​របស់ Mane ​ចង់​ធ្វើ​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប ហើយ​ទៅ​បំពេញ​បំណង​ប្រាថ្នា​ក្នុង​ការ​ចូលរួម​ជាមួយ​ក្លឹប​ថ្មី Real Madrid នៅ​ទីផ្សារ​ដោះដូរ​ពេល​បន្ទាប់។

បញ្ជាក់​ថា​សព្វថ្ងៃ​កីឡាករ​សេណេហ្គាល់​ជាប់​កុងត្រា​ជាមួយ​ក្លឹប​នៅ Merseyside ដល់​ឆ្នាំ ២០២៣ ហើយ​បើ​តាម​ការ​ចង់​បាន​គឺ​រូប​គេ​អាច​នឹង​ចាកចេញ​ទៅ​អេស្ប៉ាញ​នៅ​ខែ​មិថុនា ឆ្នាំ ២០២០ ខាង​មុខ​នេះ។ ប្រភព៖ FoxSportAsia