Tuchel ​បារម្ភ​កូន​ក្រុម​ថា​អាច​លំបាក​តាម​បិទ​ខ្សែ​ប្រយុទ្ធ R.Madrid រូប​នេះ

ម្ចាស់​ដី​នៃ​ក្លឹប Paris Saint-Germain នឹង​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Real Madrid នៅ​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល​នៅ​រាត្រី​នេះ។ កន្លង​ទៅ​ការ​លេង​ក្នុង​ដី​បារាំង​ស្តេច​ស​ក៏​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង ប៉ុន្តែ​នៅ​យប់​នេះ​បេក្ខភាព​អវត្តមាន​ដោយ​សារ​បញ្ហា​របួស​ហាក់​មាន​ច្រើន​រវាង​ក្រុម​ទាំង​សងខាង ដែល​ធ្វើ​ឲ្យ​លំបាក​នឹង​ព្យាករណ៍​ខ្លាំង​មែនទែន។

យ៉ាងណាមិញ​បង្វែរ​ទៅ​មើល​ការ​ផ្តល់​បទសម្ភាសន៍​របស់​អ្នកចាត់ការ​លោក Thomas Tuchel មុន​ឈាន​ដល់​ការ​ប្រកួត លោក​បាន​លើក​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ Karim Benzema នៃ​គូ​បដិបក្ខ​ដែល​ថា​អាច​នឹង​បង្ក​បញ្ហា​លំបាក​បំផុត​សម្រាប់​កូន​ក្រុម​ខ្លួន។

លោក​និយាយ​ថា៖ “Benzema គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក តាម​ពិត​ទៅ​យើង​មិន​ខ្លាច​គាត់​ទេ ប៉ុន្តែ​ពេល​នេះ​គាត់​ជា​អ្នកដឹកនាំ​មួយ ហើយ​ទទួល​ស្គាល់​ថា​វា​ពិត​ជា​លំបាក​ក្នុង​ការ​តាម​បិទ​គាត់”។

លោក​បន្ត​ទៀត​ថា៖ “សម្រាប់​ការ​លេង​យើង​នឹង​ព្យាយាម​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន ពោល​គឺ​ខ្ញុំ​មិន​ចង់​ឲ្យ​ខាង​ Madrid មាន​ឱកាស​ច្រើន​ទេ ព្រោះ​ពួក​គេ​ជា​ក្លឹប​រឹងមាំ​និង​ក្លាហាន​បំផុត​នៅ Champons League ទាំង​ដែល​ពួក​គេ​ឈ្នះ​ជោកជាំ​ហើយ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT