Cristiano Ronaldo បានទទួលស្គាល់ថាកាលពីឆ្នាំ ២០០៣ អំឡុងពេលចុះហត្ថលេខាឲ្យក្លឹប Manchester United លោកពិតជាប្រកៀកនឹងការផ្លាស់ទៅចូលរួមនៅក្លឹប Arsenal ដូចដែលលោក Arsene Wenger បានលើកឡើងជារឿយៗនាពេលកន្លងទៅពិតមែន។
ជជែកប្រាប់ ITV បុរសវ័យ ៣៤ ឆ្នាំបាននិយាយថា៖ “ជាការពិតណាស់ រឿងនោះគឺបានកើតឡើងពិតមែន ពោលគឺខ្វះតែបន្តិចទៀតដែលខ្ញុំនឹងទៅចូលរួមនៅ Arsenal យ៉ាងណាមិញខ្ញុំក៏សុំធ្វើការអភ័យទោសដែលមិនបានចូលរួមជាមួយក្លឹប”។
លោកបន្ត៖ “ខ្ញុំពិតជារីករាយដែល Arsenal បានផ្តល់ជូនសំណើដល់ខ្ញុំ ជាពិសេសលោក Arsene Wenger ប៉ុន្តែក្នុងវិស័យបាល់ទាត់អ្នកមិនអាចដឹងនោះទេថាមានរឿងអ្វីកើតឡើង ពោលគឺវាតែងតែបែបហ្នឹងឯង ប៉ុន្តែខ្ញុំនៅតែថ្លែងអំណរគុណដល់ក្លឹបទាំងមូលក៏ដូចជាអ្នកគាំទ្រក្លឹប Arsenal ទាំងមូល”៕ ប្រភព៖ AF


