រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានហ្វ៊ូតសាលថ្នាក់ជាតិ

ក្រោយឆ្លងកាត់៤ប្រកួត ក្នុងពូលនាដំណាក់កាលទី២ ក្រុមចំនួន៤បានដណ្តើមកៅអីវគ្គខ្វែងរួចហើយក្នុងនោះមាន សសយកកំចាយមារ Home Sport FC ដោនថោនស្ព័ត និង ឪម៉ាល់។

នៅក្នុងពូល A កំចាយមារ គ្រងកំពូលតារាងពីការប្រកួតឈ្នះទាំង៤ ខណៈ Home Sport FC នៅលេខ២មាន៩ពិន្ទុ ពីការប្រកួតឈ្នះ៣ និងចាញ់១។ ចំណែក ឪម៉ាល់ គ្រងកំពូលតារាងពូល B មាន១២ពិន្ទុ ស្របពេល ដោនថោនស្ព័ត ចាញ់តែ១ប្រកួតនៅលេខ២មាន៩ពិន្ទុ។

ក្រុមទាំង៤នឹងខ្វែងប៉ះគ្នានៅសប្តាហ៍ក្រោយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីយក២ក្រុមទៅប្រជែងជើងឯក។ នៅមិនទាន់មានដំណឹងពីប្រាក់រង្វាន់ឆ្នាំនេះឡើយ ត្បិតលែងមានក្រុមហ៊ុនឧបត្ថម្ភដូចឆ្នាំមុន។

https://www.facebook.com/CambodiaFutsal/photos/a.329249250860053/753129385138702/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT