ខកខាន ១៤ ឆ្នាំ FIFA Club World Cup លើក​នេះ Liverpool ​ត្រូវ​ជួប​ក្រុម​ណា?

ការ​ប្រកួត FIFA Club World Cup ​ដែល​ក្រុម​ហង្ស​ក្រហម​ខកខាន​តាំង​ពី​ឆ្នាំ ២០០៥ នឹង​ត្រូវ​ត្រលប់​មក​វិញ​សារ​ជា​ថ្មី បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Tottenham នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ​រដូវ​កាល ២០១៨/១៩។

តាម​រយៈ​ការ​ចាប់​ឆ្នោត​នៅ​ប្រកួត​បើក​ឆាក​គឺ Al Sadd SC និង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Hienghene Sport ​ស្រប​ពេល​នៅ​ជុំ​ទី ២ មាន​ក្លឹប​ពីរ​កំពុង​រង់​ចាំ​ដោយ​រួម​មាន Monterrey និង Esperance Sportive de Tunis។ បែប​នេះ​មាន​ន័យ​ថា​ការ​តតាំង​រវាង​ក្លឹប​ទាំង ៤ មាន​មួយ​នឹង​ត្រូវ​ចាប់​ឲ្យ​មក​ប៉ះ​ជាមួយ​នឹង Liverpool នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ជា​កំណត់​ដោយ​ស្វ័យប្រវត្តិ។

ការ​ប្រកួត​របស់ Liverpool នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ ធ្នូ ហើយ​បើ​ក្រុម​នេះ​ឈ្នះ​នឹង​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២១ ធ្នូ។ កាល​ពី​រដូវ​កាល​ចាស់​ពាន​រង្វាន់ Club World Cup ​បាន​ធ្លាក់​ទៅ​លើ​ក្លឹប Real Madrid ហើយ​ស្តេច​ស​ក៏​ជា​ក្រុម​តែ​មួយ​ដែល​បាន​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​ផង​ដែរ៕ ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT