Maniche៖ “បើ Icardi មិន​រីករាយ​នឹង​នៅ Inter ការ​ចាកចេញ​អ៊ីចឹង​គឺ​ត្រូវ​ហើយ”

ជជែក​ដល់​រឿងរ៉ាវ​របស់​ខ្សែ​ប្រយុទ្ធ Mauro Icardi សម្រាប់​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​របស់​ក្លឹប Inter Milan គឺ​លោក Maniche ​បាន​បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​របស់ Icardi គឺ​ជា​ត្រឹមត្រូវ​បំផុត​ហើយ។

លោក Maniche ប្រាប់៖ “Icardi គេ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ប្រសិន​គេ​មិន​រីករាយ​នឹង​ការ​លេង​ឲ្យ​ក្លឹប Inter Milan អ៊ីចឹង​ការ​ផ្លាស់ប្ដូរ​ក្លឹប​គឺ​ជា​រឿង​ត្រឹមត្រូវ​ណាស់”។

លោក​បន្ត៖ “កីឡាករ​គួរ​តែ​ស្វែងរក​នូវ​ទ្រនំ​ដែល​ខ្លួន​គិត​ថា​នឹង​រីករាយ​នៅ ហើយ​ខ្ញុំ​គិត​ថា PSG ក៏​ផ្តល់​ឱកាស​ឲ្យ Icardi មាន​ឱកាស​អាច​បំបែក​គ្រាប់​បាល់​បាន​ច្រើន​ផង​ដែរ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT