មូលហេតុពុំមានឈ្មោះកីឡាករភ្នំពេញក្រោន ចូលរួមជម្រើសជាតិ U19

ក្រោយការប្រកាសរបស់សហព័ន្ធបាល់ទាត់កាលពីម្សិលមិញ ចំពោះក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ដែលទៅហ្វឹកហាត់នៅវៀតណាម ត្រៀមពាន AFF U19 មានអ្នកគាំទ្រជាច្រើន មិនអស់ចិត្តរឿងអត់មានកីឡាករភ្នំពេញក្រោន។ ចំពោះរឿងនេះ ប្រភពគួរឲ្យទុកចិត្តទម្លាយថាគឺ ក្លឹបមិនបញ្ជូនកីឡាករមកចូលរួម។

ប្រភពខាងលើបានរៀបរាប់ថា ភ្នំពេញក្រោន បានសម្រេចទុកកីឡាករយុវជនក្នុងក្រុម ដើម្បីហ្វឹកហាត់ត្រៀមពានរង្វាន់សម្តេច។ កន្លងមក សហព័ន្ធ បានជូនដំណឹងឲ្យពួកគេមកធ្វើតេស្តិ៍ ប៉ុន្តែទទួលបានចម្លើយអវិជ្ជមានពីក្លឹបជើងឯកលីគកំពូល៦សម័យ។

យ៉ាងណាក្តី ក្រុមជម្រើសជាតិ នៅតែប្រមូលផ្តុំមានល្អ ដោយមានយុវជន១២នាក់មកពីក្លឹបបឹងកេត ណាហ្គា អគ្គិសនី វិសាខា និងក្រសួងការពារជាតិចូលរួម។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT