[ផ្លូវការ] United ចង​ជើង​កីឡាករ​សំខាន់​ថែម ៤ ឆ្នាំ​ទៀត បិទ​ផ្លូវ​ក្លឹប​នានា​ដែល​ចង់​បាន

អនាគត​របស់​អ្នកចាំទី David de Gea ​បាន​សម្រេច​ថា​នៅ​តែ​បន្ត​រួមរស់​ជាមួយ​ទ្រនំ Manchester United ​ក្រោយ​ថ្មីៗ​នេះ​រូប​លោក​តែ​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ៤ ឆ្នាំ ពោល​គឺ​ដល់​ឆ្នាំ ២០២៣។

De Gea មាន​វ័យ ២៨ ឆ្នាំ​ហើយ បង្ហាញ​ខ្លួន​បាន ៣៦៧ ប្រកួត​ឲ្យ​ក្លឹប​បិសាច​ក្រហម​រាប់​តាំង​ពី​ជំនាន់​លោក Sir Alex Ferguson មក​ម្ល៉េះ ដែល​គ្រា​នោះ​នាំ​ចេញ​ពី At Madrid នៅ​តម្លៃ​ខ្លួន ១៨,៩ លាន​ផោន។

ថ្លែង​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី De Gea និយាយ​ថា៖ “ឥឡូវ​អនាគត​របស់​ខ្ញុំ​គឺ​សម្រេច​បាន​ហើយ ដោយ​ខ្ញុំ​ចង់​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ និង​ជឿជាក់​ថា​យើង​អាច​ឈ្នះ​ពាន​រង្វាន់​ម្តង​ទៀត ហើយ​វា​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ការ​ចំណាយ​ពេល ៨ ឆ្នាំ​នៅ​ទី​នេះ”៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT