ស្ទង់​ជម្រើស ១១ រូប​ដែល​អាច​ប៉ះ​គ្នា​រវាង Chelsea និង Valencia នៅ UCL រាត្រី​នេះ

នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​នៅ​ឯ​កីឡដ្ឋាន Stamford Bridge ​ក្លឹប Chelsea នឹង​បើក​ទ្វារ​ទទួល​ក្រុម​ភ្ញៀវ Valencia ជា​ជំនួប​ជុំ​ទី ១ នៅ UCL វគ្គ​ចែក​ពូល។

៥ ប្រកួត​កន្លង​ទៅ​របស់​តោ​ខៀវ ឈ្នះ ២ ស្មើ ២ ចាញ់ ១ ដោយ​ជោគជ័យ​ធំ​បំផុត​ទើប​សម្រេច​បាន​ពេល​លេង​ទល់ Wolves នៅ​លទ្ធផល ៥-២ ដោយ Abraham ​រក​បាន ៣ គ្រាប់​ម្នាក់​ឯង។ ចំណែក Valencia ​ចាញ់ ៣ ស្មើ ១ ឈ្នះ ១ ដោយ​យក​ឈ្នះ​ទៅ​លើ Mallorca នៅ​លទ្ធផល ២-០។

តាម​ការ​ស្ទង់មើល​ជម្រើស ១១ រូប​ដំបូង​អាច​ប៉ះ​គ្នា​រវាង​រវាង​ក្រុម​ទាំង ២ មាន​ដូច​ខាង​ក្រោម៖

Chelsea: Arrizabalaga; Zouma, Christensen, Tomori; Azpilicueta, Jorginho, Kovacic, Alonso; Mount, Pulisic; Abraham

Valencia: Cillessen; Wass, Garay, Paulista, Gaya; Torres, Coquelin, Kondogbia, Parejo, Guedes; Rodrigo

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT