គ្រូបឹងកេតថា ប៉ះវិសាខាដូចបានលេងទល់ជម្រើសជាតិក្នុងពានសម្តេច

លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបាល់ទាត់បឹងកេត លើកឡើងថា ជំនួបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេច ទល់វិសាខាប្រៀបដូចលេងតទល់ជម្រើសជាតិកម្ពុជា។ ការលើកឡើងនេះ នៅមុនតែមួយថ្ងៃដែលការប្រកួតចូលមកដល់។

គ្រូជួយបឹងកេត ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាននេះកាលពីឆ្នាំ២០១៧បានលើកឡើងថា វិសាខា ជាក្រុមមួយដែលមានកីឡាករជម្រើសជាតិច្រើន។ ដូច្នេះពិតជាពិបាកសម្រាប់បឹងកេត។ ប៉ុន្តែយ៉ាងណា លោកថា នឹងបង្កើនការរៀបចំទ្វេដងដើម្បីឈ្នះការប្រកួតនេះ។

នៅពេលអ្នកពត៌មានសួរថា តើលោកនឹងរៀបចំក្រុមបែបណា? គ្រូដែលឈ្នះពានលីគជាមួយក្លិបខ្លាំងមួយនេះថា ពុំទាន់អាចប្រាប់បានឡើយ។ លោកថា កម្លាំងសំខាន់ដូចជា សេត រូស៊ីប ចាន់ វឌ្ឍនាកា សុទ្ធតែត្រៀមបានល្អក្នុងប្រកួតនេះ។

បឹងកេត នឹងប៉ះ វិសាខា នៅដីកណ្តាលពហុកីឡដ្ឋានជាតិ នាថ្ងៃស្អែកនេះ វេលាម៉ោង៦:០០ល្ងាច ដោយមានផ្សាយផ្ទាល់នៅ BTV។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT