គ្រូ Dortmund ​៖​អ្នក​គាំទ្រ​យើង ​នឹង​ក្លាយ​ជា​កម្លាំង​សំខាន់​ជួយ​យើង​ឈ្នះ Barca ​

ក្រុម​ Dortmund ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ FC Barcelona ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ។

មុន​ការ​ប្រកួត​សំខាន់​នេះ​កើត​ឡើង ​លោក Favre ​គ្រូ​បង្វឹក​ក្រុម​ក្រុម Dortmund ​បាន​និយាយ​ថា​លោក​ពេញ​ចិត្ត​នៅ​ពេល​បាន​លេង​ទល់​ក្រុម Barcelona ។ ក្រុម​អេស្ប៉ាញ​នេះ ​មាន​ទម្រង់​លេង​ផ្សេង​គ្នា ​នៅ​ពេល​ពួកគេ​មាន Messi ​និង​អត់ Messi ​។ ហើយ​លោក​រំពឹង​ថា​នៅ​រាត្រី​នេះ កីឡាករ​អាហ្សង់ទីន​បាន​បាន​ចូល​លេង​មិន​ខាន។

គ្រូ​បង្វឹក​វ័យ​៦១​ឆ្នាំ​បាន​និយាយ​ទៀត​ថា​លោក​ជឿ​ជាក់​លើ​សមត្ថភាព​ក្រុម ​ហើយ​អម​ជាមួយ​ការ​លេង​ក្នុង​ដី​ខ្លួន​ឯង ​ដែល​មាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​ថែម​ទៀត​នោះ ​នឹង​អាច​ធ្វើ​ឱ្យ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ​មិន​​ខាន។ “អ្នក​គាំទ្រ​សំខាន់​ណាស់​សម្រាប់​យើង ​ហើយ​ពួកគេ​នឹង​ក្លាយ​ជា​កូន​សោ​សំខាន់​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT